ធនាគារស៊ិនហាន(ខេមបូឌា) ម.ក

ធនាគារ ស៊ិនហាន(ខេមបូឌា)​​ ម.ក ត្រូវបានបង្កើតឡើងនៅទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីខែតុលា ឆ្នាំ២០០៧ (សាខាធនាគារស៊ិនហាន នៃប្រទេសកូរ៉េ)។ ធនាគារផ្តល់ជូននូវផលប័ត្រចម្រុះនៃផលិតផល និងដំណោះស្រាយធនាគារសម្រាប់អតិថិជន និងសាជីវកម្មដែលតម្រូវតាមតម្រូវការ។ ធនាគារស៊ិនហាន បាននឹងកំពុងត្រួសត្រាយអនាគតហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាក្នុងនាមជា "First Mover” នាំមុខគេក្នុងទីផ្សារ ជាជាងធ្វើជា “Fast Follower” ដែលតស៊ូដើម្បីចាប់យកផលិតផល និងបច្ចេកវិទ្យាថ្មីៗ។ ពួកយើងនឹងមិនដែលរីករាយជាមួយនឹងស្ថានភាពបច្ចុប្បន្ននៃពាណិជ្ជកម្មហិរញ្ញវត្ថុ ដែលបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) កំពុងតែធ្វើអោយមានការធ្លាក់ចុះនៃព្រំដែនសាមញ្ញរបស់សេវាកម្មហិរញ្ញវត្ថុ។ ប៉ុន្តែពួកយើងនឹង បន្តការទទួលស្គាល់នៃការបង្កើតថ្មីៗ ខណៈពេលដែលយើងបានក្រោកឈរប្រឈមនឹងឧបសគ្គដើម្បីផ្តល់ជូននូវ អនាគតកាលនៃសេវាកម្មថ្មីៗ។

Introduction to Shinhan Bank









CEO Message

សារបស់ប្រធាននាយកប្រតិបត្តិ

អតិថិជនជាទីគោរព

ក្នុងកំឡុងឆ្នាំ២០២០ ការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្ហាញពីភាពមិនប្រាកដនៃសេដ្ឋកិច្ចសកលដែលបានបង្ករអោយមានការប៉ះពាល់ជាខ្លាំងទៅលើ ពាណិជ្ជកម្ម និងការរស់នៅរបស់មនុស្សលើពិភពលោក។ ជាមួយគ្នានេះដែរវាក៏បានផ្តល់នូវឱកាសដ៏ប្រពៃដើម្បីពង្រីកប្រព័ន្ធធនាគារបែប ឌីជីថល គឺកម្មវីធី SOL របស់យើងដែលជាកម្មវិធីដំណើរការលើប្រព័ន្ធប្រតិបតិ្តការក្នុងទូរស័ព្ទដៃ ហើយដែលបានដើរតួរយ៉ាងសំខាន់ដើម្បីបំពេញតម្រូវការ ដ៏ចាំបាច់របស់ អតិថិជនក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ហើយរួមទាំងជួយបង្កើនការរីកចម្រើនរបស់យើងនៅក្នុងបរិបថន៏នៃបម្រែបម្រួល ប្រព័ន្ធឌីជីថលនេះ។ ជាមួយនឹងការផ្សព្វផ្សាយប្រព័ន្ធប្រតិបតិ្តការហិរញ្ញវត្ថុ (Untact) ដ៏សំបូរបែបនេះ ធនាគារស៊ិនហាន (ខេមបូឌា) បានខិតខំចូលរួម យ៉ាងសកម្មនៅក្នុងការដាក់ចេញនូវវិធីសាស្ត្រនៃការទូទាត់ប្រាក់តាមបែបអេឡិចត្រូនិច ដើម្បីជួយទប់ទល់នូវបញ្ហាជម្ងឺរាតត្បាតជាសកលនៃមេរោគកូវីដ១៩ នេះ ហើយយើងក៏បានចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់តាមរយ:ការចូលរួមបរិច្ចាក និងគោរពតាមវិធានការនានាដើម្បីឲ្យប្រាកដថា ជម្ងឺរាតត្បាតជាសកល នេះត្រូវបានដោះស្រាយបានយ៉ាងសមរម្យបំផុត។

ទោះបីជាបញ្ហាប្រឈមនៅកំពុងតែបន្តកើតឡើងដោយសារការផ្ទុះរីករាលដាលនៃមេរោគកូវីដ១៩នេះក្តី ធនាគារយើងបានចាត់ទុកឆ្នាំ២០២០ ជាឆ្នាំ ដ៏ជោគជ័យមួយដែលយើងបានធ្វើដំណើរទៅមុខមួយជំហានទៀតជាមូយនឹងការកើនឡើងនៃទ្រព្យសកម្មសរុបរបស់ធនាគាររហូតដល់ទៅ៦០៥.៩៦

លានដុល្លារនៅដំណាច់ឆ្នាំ គឺកើនឡើងរហូតដល់ទៅ៣៧%បើប្រៀបធៀបជាមួយនឹងឆ្នាំមុន។ លើសពីនេះទៅទៀត គិតត្រឹមដំណាច់ខែមីនាឆ្នាំ២០២១នេះ ពួកយើងបានពង្រីកបណ្តាញរបស់យើងដល់ទៅ១១សាខាដើម្បីជួយសម្រួលដល់អតិថិជនរបស់យើងឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធ

ធនាគារដ៏សំបូរបែបនេះឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ។

សមិទ្ធិផលទាំងនេះគឺសុទ្ធតែបានមកពីការគាំទ្ររបស់អតិថិជនយើងទាំងអស់ដែលពេញចិត្ត និងតែងតែជួយជ្រោមជ្រែងផ្តល់ក្តីស្រឡាញ់មកកាន់ ធនាគារស៊ិនហានយើងខ្ញុំ រួមទាំងបុគ្គលិករបស់យើងដែលតែងតែខិតខំប្រឹងប្រែងអស់ពីបេះដូងនិងចិត្តដោយមិនគិតពីភាពនឿយហត់ដើម្បីផ្តល់ជូនអតិថិជន នូវសេវាកម្មដ៏សំបូរបែបដោយឈរលើគោលការណ៍នៃគុណតម្លៃស្នូលរបស់យើងគឺ “អតិថិជនជាចម្បង” ។

ក្នុងនាមជានីតិបុគ្គលពលរដ្ឋដ៏មានទំនួលខុសត្រូវ យើងនឹងរីកលូតលាស់ជាមួយអតិថិជនរបស់យើង ហើយយើងនឹងខិតខំចូលរួមចំណែកក្នុងការ អភិវឌ្ឍសង្គម តាមរយ:បេសកកម្មរបស់យើងគឺ “ពិភពលោករីកចំរើនដោយសារថាមពលហិរញ្ញវត្ថុ” ។

ខ្ញុំសូមឲ្យអតិថិជននៅតែបន្តផ្តល់ទំនុកចិត្តនិងការជួយគាំទ្រមកលើធនាគារស៊ិនហាន (ខេមបូឌា) ម.ក។ ខ្ញុំសូមជូនពរអតិថិជនទាំងអស់ រួមទាំង ក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខសុភមង្គល និងមានសុខភាពល្អជានិច្ចនិរន្តរ៏។

សូមអរគុណ!


ធនាគារស៊ិនហាន (ខេមបូឌា)ម.ក
ប្រធាននាយកប្រតិបត្តិ
Mr. Kim Nam Soo

ប្រវត្ដិ
2023.11

សាខាចោមចៅ ត្រូវបានផ្លាស់ប្តូរទីតាំង សម្រាប់ការពង្រីកអាជីវកម្មរបស់ខ្លួន។

About
ប្រវត្ដិ
2023.06

សាខាឬស្សីកែវដែលជាសាខាទី​ ដប់បួន

About
ប្រវត្ដិ
2022.10

សាខាសៀមរាបដែលជាសាខាទី ដប់បី

About
ប្រវត្ដិ
2022.03

សាខាតាខ្មៅដែលជាសាខាទី​ ដប់ពីរ

About
ប្រវត្ដិ
2021.12

ការផ្លាស់ប្តូរទីតាំងរបស់សាខាទឹកថ្លាសម្រាប់ពង្រីកអាជីវកម្ម

About
ប្រវត្ដិ
2021.03

ការផ្លាស់ប្តូរទីតាំងរបស់សាខាមុនីវង្សសម្រាប់ការពង្រីកអាជីវកម្ម

About
ប្រវត្ដិ
2021.02

ការផ្លាស់ប្តូរទីតាំងរបស់សាខាស្ទឹងមានជ័យសម្រាប់ការពង្រីកអាជីវកម្ម

About
ប្រវត្ដិ
2021.02

សាខាជ្រោយចង្វារ ដែលជាសាខាទីដប់មួយ

About
ប្រវត្ដិ
2021.01

សាខាម៉ៅសេទុង ដែលជាសាខាទីដប់

About
ប្រវត្ដិ
2021.01

សាខាបឹងកេងកង ដែលជាសាខាទីប្រាំបួន

About
ប្រវត្ដិ
2020.02

សាខាច្បារអំពៅ ដែលជាសាខាទីប្រាំបី

About
ប្រវត្ដិ
2020.02

សាខាសែនសុខ ដែលជាសាខាទីប្រាំពីរ

About
ប្រវត្ដិ
2020.02

សាខាទួលគោកដែលជាសាខាទីប្រាំមួយ

About
ប្រវត្ដិ
2018.05

សាខានរោត្តម ដែលជាសាខាទីប្រាំ

About
ប្រវត្ដិ
2018.04

ការផ្លាស់ប្តូរទីតាំងរបស់ទីស្នាក់ការកណ្តាលសម្រាប់ការពង្រីកអាជីវកម្ម

About
ប្រវត្ដិ
2016.04

ការដាក់អោយប្រើប្រាស់ប័ណ្ណឥណពន្ធវីសា

About
ប្រវត្ដិ
2015.12

សាខាស្ទឹងមានជ័យដែលជាសាខាទីបួន

About
ប្រវត្ដិ
2015.03

សាខាដូនពេញ ដែលជាសាខាទីបី

About
ប្រវត្ដិ
2013.12

ការផ្លាស់ប្តូរទីតាំងរបស់សាខាអូឡាំពិកសម្រាប់ការពង្រីកអាជីវកម្ម

About
ប្រវត្ដិ
2012.12

សាខាទឹកថ្លា ដែលជាសាខាទីពីរ

About
ប្រវត្ដិ
2011.11

សាខាអូឡាំពិក ដែលជាសាខាទីមួយនៅរាជធានីភ្នំពេញ

About
ប្រវត្ដិ
2007.10

ធនាគារស៊ិនហានខ្មែរបានបង្កើតឡើងនៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា(បុត្រសម្ព័ន្ធរបស់ធនាគារស៊ិនហាន កូរ៉េ)

About