កាតឥណពន្ធសាជីវកម្ម ធនាគារ ស៊ិនហាន
ប្រសិនបើអ្នកចង់អោយសាច់ប្រាក់របស់អ្នកមានសុវត្ថិភាព និងរីករាយក្នុងការទូទាត់ប្រាក់ងាយស្រួល ដោយមិនចាំបាច់ បារម្ភពីការផាកពិន័យសំរាប់ការទូទាត់យឺត ប័ណ្ណឥណពន្ធវីសាធនាគារស៊ិនហាន គឺជាជម្រើសត្រឹមត្រូវសំរាប់អ្នក។
កាតឥណពន្ធផ្ទាល់ខ្លួន
ប័ណ្ណវីសានិមិ្មត
សេចក្តីណែនាំ
ប័ណ្ណវីសានិម្មិត ស៊ិនហាន ត្រូវបានបង្កើតឡើងភ្លាមៗតាមរយៈ SOL Cambodia app ។ វាមានលក្ខណៈសម្បត្តិ និងគុណសម្បត្តិ ដូចគ្នាទៅនឹងប័ណ្ណទូទាត់ទំនិញធម្មតាដែរ ប៉ុន្តែវាមានភាពនិម្មិត និងមិនត្រូវបានបោះពុម្ពជាកាតជ័រឡើយ។ ប័ណ្ណនិមិ្មតត្រូវបានបង្កើតឡើងដើម្បីធ្វើការទូទាត់ទំនិញតាមអនឡាញ វាមិនអាចប្រើប្រាស់សម្រាប់ធ្វើការដកជាសាច់ប្រាក់ ឬទូទាត់ទំនិញតាមរយៈម៉ាស៊ីន POS បានឡើយ។
សិទ្ធិទទួលបាន
អាយុចាប់ពី 18 ឆ្នាំឡើង
មានគណនីជាមួយធនាគារស៊ិនហាន
មាន User នៃ SOL Cambodia App
មុខងារ និង អត្ថប្រយោជន៍
ភាពងាយស្រួល
- ស្នើសុំភ្លាមៗតាមរយៈកម្មវិធីទូរស័ព្ទដៃ SOL Cambodia App
- មិនគិតសេវាស្នើសុំ និងសេវាប្រចាំឆ្នាំ
- ទូទាត់ប្រាក់ឆាប់រហ័ស និងងាយស្រួលតាមរយៈទូរស័ព្ទដៃ
- មិនបារម្ភអំពីការបាត់ ឬភ្លេចកាតនៅកន្លែងណាមួយ
ការពារការក្លែងបន្លំ
- ការពារព័ត៌មាននៅលើកាតរបស់អ្នកប្រកបដោយសុវត្ថិភាពខ្ពស់
- លេខសម្ងាត់របស់កាតត្រូវបានគ្រប់គ្រងដោយម្ចាស់កាត់ផ្ទាល់
- អាចធ្វើការបង្កកកាត ឬបញ្ឈប់ការបង្កកកាតភ្លាមៗបានដោយខ្លួនឯង
គ្រប់គ្រងការចំណាយ
- កំណត់ទំហំប្រតិបត្តិការទូទាត់
- ពិនិត្យមើលប្រវត្តិនៃប្រតិបត្តិការរបស់កាត
ប័ណ្ណឥណ្ណពន្ធវីសាក្លាសស៊ីក
សេចក្តីណែនាំ
រីករាយនឹងភាពសំបូរបែបនៃការទូទាត់ និង ភាពងាយស្រួលក្នុងការដកសាច់ ប្រាក់ទូទាំងពិភពលោក!
អត្ថប្រយោជន៍
ទំហំប្រតិបត្តិការទូទាត់ ឬដកប្រាក់បានច្រើនរហូតដល់ 4000 ដុល្លារ ក្នុងមួយថ្ងៃ
តម្លៃសេវាប្រចាំឆ្នាំដ៏ទាក់ទាញ ត្រឹមតែ6ដុល្លារក្នុងមួយឆ្នាំ
ទិញទំនិញជុំវិញពិភពលោក ជាង36លានហាងទំនិញ
ការទូទាត់មានសុវត្ថិភាព
អាចធ្វើប្រតិបត្តការដកប្រាក់នៅលើម៉ាស៊ីន ATMជាង២លានដែលមានស្លាក VISA និង Plus
កាន់តែងាយស្រួលដោយពុំចាំបាច់ដាក់ប្រាក់តាមខ្លួនច្រើន
រីករាយជាមួយការបញ្ចុះតម្លៃពិសេសពីដៃគូសហការរបស់ធនាគារស៊ិនហាន
ទទួលបានការបញ្ចុះតម្លៃពិសេសតាមយៈការផ្តល់ជូនពី VISA
ធ្វើឱ្យជីវិតកាន់តែងាយស្រួល ដោយការទូទាត់រហ័ស និងសុវត្ថិភាព
សិទ្ធិទទួលបាន
អតិថិជនត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំសម្រាប់ម្ចាស់ប័ណ្ណដើម
អតិថិជនត្រូវមានអាយុយ៉ាងតិច ១៦ ឆ្នាំសម្រាប់ម្ចាស់ប័ណ្ណបន្ថែម
ប័ណ្ណឥណ្ណពន្ធវីសាហ្គោល
សេចក្តីណែនាំ
ធ្វើឱ្យជីវិតរបស់លោកអ្នកកាន់តែមានភាព ងាយស្រួល ដើម្បីសម្រួលដល់ការទូទាត់ ប្រាក់របស់លោកអ្នក នៅតាមបណ្តាហាង នានា និងការដកប្រាក់នៅតាម ម៉ាស៊ីនទូអេធីអឹមណាមួយទូទាំង ពិភពលោក!
អត្ថប្រយោជន៍
ទំហំប្រតិបត្តិការទូទាត់ ឬដកប្រាក់បានច្រើនរហូតដល់ $4000 ក្នុងមួយថ្ងៃ និងអាចស្នើបន្ថែមរហូតដល់ $20,000 ក្នុងមួយថ្ងៃ
តម្លៃសេវាប្រចាំឆ្នាំរឹតតែពិសេស ត្រឹមតែ6ដុល្លារ ក្នុងមួយឆ្នាំ
ទិញទំនិញជុំវិញពិភពលោក ជាង36លានហាងទំនិញ
ការទូទាត់មានសុវត្ថិភាព
អាចធ្វើប្រតិបត្តការដកប្រាក់នៅលើម៉ាស៊ីន ATMជាង២លានដែលមានស្លាក VISA និង Plus
កាន់តែងាយស្រួលដោយពុំចាំបាច់ដាក់ប្រាក់តាមខ្លួនច្រើន
រីករាយជាមួយការបញ្ចុះតម្លៃពិសេសពីដៃគូសហការរបស់ធនាគារស៊ិនហាន
ទទួលបានការបញ្ចុះតម្លៃពិសេសតាមយៈការផ្តល់ជូនពី VISA
ធ្វើឱ្យជីវិតកាន់តែងាយស្រួល ដោយការទូទាត់រហ័ស និងសុវត្ថិភាព
សិទ្ធិទទួលបាន
អតិថិជនត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំសម្រាប់ម្ចាស់ប័ណ្ណដើម
អតិថិជនត្រូវមានអាយុយ៉ាងតិច ១៦ ឆ្នាំសម្រាប់ម្ចាស់ប័ណ្ណបន្ថែម
កាតឥណពន្ធសាជីវកម្ម
ប័ណ្ណឥណ្ណពន្ធសាជីវកម្ម
សេចក្តីណែនាំ
វិធីសាស្ត្រដ៏ល្អប្រសើរមួយក្នុងការគ្រប់គ្រងអាជីវកម្មរបស់លោកអ្នក សម្រាប់ការគ្រប់គ្រងប្រតិបត្តិការ និងទទួលបានអត្ថប្រយោជន៍បន្ថែមផ្សេងៗទៀត។
អត្ថប្រយោជន៍
ទំហំប្រតិបត្តិការទូទាត់ ឬដកប្រាក់បានច្រើនរហូតដល់ $4000ក្នុងមួយថ្ងៃ និងអាចស្នើបន្ថែមរហូតដល់ $20,000ក្នុងមួយថ្ងៃ
តម្លៃសេវាប្រចាំឆ្នាំរឹតតែពិសេស ត្រឹមតែ12ដុល្លារ ក្នុងមួយឆ្នាំ
សម្រួលការផ្លាស់ប្តូររូបិយប័ណ្ណបរទេស និងការយកសាច់ប្រាក់តាមខ្លួនក្នុងដំណើរធុរកិច្ចក្រៅប្រទេស
ចំណេញពេលវេលាលើការទូទាត់សាច់ប្រាក់ និងការទូទាត់សម្រាប់បុគ្គលិក
ងាយស្រួលគ្រប់គ្រងការចំណាយតាមរយៈសារ របាយការណ៍កាតប្រចាំខែ ធនាគារចល័ត និងកម្មវិធីធនាគារលើទូរសព្ទដៃ
ទូទាត់ថ្លៃទំនិញងាយស្រួល និងឆាប់រហ័ស ជុំវិញពិភពលោក ជាង36លានហាងទំនិញ
ជម្រើសដ៏ល្អសម្រាប់ការបញ្ជាទិញទំនិញតាមទូរសព្ទដៃ ឬអ៊ីនធ័រណេត
សិទ្ធិទទួលបាន
សាជីវកម្ម ,អង្គការ ឬស្ថាប័នដែលមានគណនីធនាគារសាជីវកម្មនៅ ធនាគារស៊ិនហាន។