បញ្ចុះតម្លៃ 15% លើការស្នាក់នៅ និង 20% សម្រាប់អាហារនឹងភេសជ្ជៈ ពីស៊ិនហាន វីសាកាត!

កម្មវិធីផ្តល់ជូន
តើលោកអ្នកកំពុងតែមានគម្រោងដំណើរកម្សាន្តជាមួយក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់មែនទេ?
- ការផ្តល់ជូនពិសេសបានមកដល់ហើយ! សណ្ឋាគារ និងរីស៊ត ល្បីៗជាច្រើន កំពុងតែមានការបញ្ចុះតម្លៃពិសេស 15% លើការស្នាក់នៅ និង 20% សម្រាប់អាហារនឹងភេសជ្ជៈ ដោយធ្វើការទូរទាត់ជាមួយ វីសាកាត របស់ធនាគារស៊ិនហាន ។
- សណ្ឋាគារ និងរីស៊តល្បីៗរួមមានក្នុងប្រទេស៖ សិង្ហបុរី ថៃ វៀតណាម កូរ៉េ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ម៉ាល់ឌីវ ឡាវ ជប៉ុន អូស្ត្រាលី នូវែលសេឡង់ និងកោះប៉ាស៊ីហ្វិកខាងត្បូង។
រយៈពេលផ្តល់ជូន៖
មានសុពលភាព រហូតដល់ថ្ងៃទី30 ខែមិថុនា ឆ្នាំ2023
បញ្ញត្តិ និងលក្ខខណ្ឌ៖
កន្លែងស្នាក់នៅ
- បញ្ចុះតម្លៃ 15% នៅលើ Blest Flexible Rate (BFR) សម្រាប់អតិថិជន ដែលប្រើប្រាស់វីសាកាតរបស់ធនាគារ ស៊ិនហាន សម្រាប់ការកក់កន្លែងស្នាក់នៅក្នុងសណ្ឋាគារដែលជាសម្ព័ន្ធ IHG properties ដែលរួមមាននៅក្នុងប្រទេសសិង្ហបុរី ថៃ វៀតណាម កូរ៉េ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ម៉ាល់ឌីវ ឡាវ ជប៉ុន អូស្ត្រាលី នូវែលសេឡង់ និងកោះប៉ាស៊ីហ្វិកខាងត្បូង។
- ធ្វើការកក់ចន្លោះម៉ោង 00:01 EST នៅថ្ងៃទី 01 មករា 2023 និង 23.59 EST នៅថ្ងៃទី 30 មិថុនា 2023 នៅសណ្ឋាគារណាមួយដែលជាសម្ព័ន្ធ IHG សម្រាប់ការស្នាក់នៅចន្លោះពីរថ្ងៃទី 03 មករា 2023 ដល់ថ្ងៃទី 03 កក្កដា 2023 (កាលបរិច្ឆេទទាំងពីររួមបញ្ចូលគ្នា)។ ការធ្វើដំណើរត្រូវតែរួមបញ្ចូលការស្នាក់នៅថ្ងៃព្រហស្បតិ៍ សុក្រ ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ។
- ការកក់ត្រូវធ្វើឡើង 72 ម៉ោងជាមុន។
- ការកក់នៅលើ BFR ផ្តល់នូវភាពបត់បែនអតិបរមាក្នុងការផ្លាស់ប្តូរ ឬលុបចោលការកក់របស់អ្នក។ សម្រាប់ការកក់ដោយផ្ទាល់អត្រានេះអាចត្រូវបានផ្លាស់ប្តូរទាំងស្រុង ឬអាចដកវិញបានរហូតដល់ 72 ម៉ោងមុនថ្ងៃមកដល់ (អាស្រ័យលើគោលការណ៍របស់សណ្ឋាគារ)។ គោលការណ៍លុបចោលទាំងស្រុងមាននៅ https://www.ihg.com/content/gb/en/customer-care/travel-advisory
- ការបញ្ចុះតម្លៃនេះមានសម្រាប់តែអតិថិជនដែលប្រើប្រាស់វីសាកាតរបស់ធនាគារ ស៊ិនហាន ជាដៃគូផ្លូវការជាមួយ VISA ប៉ុណ្ណោះ។
- ការកក់ត្រូវតែធ្វើឡើងតាមរយៈគេហទំព៏រ www.ihg.com/visaoffer ហើយត្រូវតែកក់ និងបង់ប្រាក់ដោយប្រើកាតវីសា។ ឬអាចទូរស័ព្ទទៅសណ្ឋាគារដោយផ្ទាល់ហើយធ្វើសាកសួរសម្រាប់ "វីសាកាតប្រ៉ូម៉ូសិន“។
- តម្លៃបន្ទប់ក្នង1យប់ និងការបញ្ចុះតម្លៃគឺអាស្រ័យទៅលើចំនួនដែលមានកំណត់ ហើយកាលបរិច្ឆេទទៅលើកាផ្តាច់ភ្លើង ឬការរឹតបន្តឹងផ្សេងទៀតអាចត្រូវបានអនុវត្តដោយការកំណត់របស់សណ្ឋាគារ ។ ហើយ City taxes អាចត្រូវបានអនុវត្តនៅក្នុងទីក្រុងមួយចំនួន។
- អត្រារូបិយប័ណ្ណ និងអត្រាប្តូរប្រាក់អាចប្រែប្រួល។
- IHG រក្សាសិទ្ធិក្នុងការលុបចោល ផ្អាក និង/ឬកែប្រែការផ្តល់ជូននេះគ្រប់ពេល ដោយមាន ឬគ្មានការជូនដំណឹងជាមុន។ IHG រក្សាសិទ្ធិក្នុងការបកស្រាយចុងក្រោយនៃការផ្តល់ជូននេះ។
- មិនតម្រូវអោយធ្វើការចុះឈ្មោះដើម្បីក្លាយជាសមាជិក IHG One Rewards ដើម្បីប្តូរយកការផ្តល់ជូននេះទេ។
- សម្រាប់អតិថិជន ដែលជាសមាជិករបស់ IHG One Rewards គឺឥតគិតថ្លៃ។ សូមចូលទៅកាន់ www.ihgonerewards.com ដើម្បីចុះឈ្មោះ។ ការផ្តល់ជូននេះមានសុពលភាពសម្រាប់ IHG One Rewards Point ប៉ុន្តែមិនអាចប្រើបានជាមួយការបញ្ចុះតម្លៃ ឬប្រូម៉ូសិនផ្សេងទៀតទេ និងមិនអាចប្តូរជាសាច់ប្រាក់ឡើយ។ លក្ខខណ្ឌនៃសមាជិកភាព IHG One Rewards ត្រូវបានអនុវត្ត មាននៅ https://www.ihg.com/hotels/gb/en/global/customer_care/member-tc.
អាហារនិងភេសជ្ជ
- បញ្ចុះតម្លៃ 20% នៅ IHG Food & Beverage ព្រមទាំងទទួលបានពិន្ទុពី IHG ប្រទេស សិង្ហបុរី ថៃ វៀតណាម កូរ៉េ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ម៉ាល់ឌីវ និងឡាវ។
- អតិថិជនដែលប្រើប្រាស់វីសាកាត ធនាគារស៊ិនហាន ទាំងអស់តម្រូវឱ្យចុះឈ្មោះឬមានគណនីដែលមានស្រាប់ជាមួយកម្មវិធី IHG One Rewards loyalty program ដើម្បីរីករាយនឹងការផ្តល់ជូននេះ។
- ការបញ្ចុះតម្លៃ The IHG One Rewards Dining Privileges អាចអនុវត្តបាននៅ Restaurants and Bars ក្នុងសណ្ឋាគារដែលជាសម្ព័ន្ធ របស់ IHG ហើយមានចាប់ពីថ្ងៃទី 01 មករា 2023 ដល់ថ្ងៃទី 30 មិថុនា 2023 សម្រាប់សមាជិក IHG One Rewards ទាំងអស់ដែលទទួលទានអាហារនៅសណ្ឋាគារដែលជាសម្ព័ន្ធ IHG® ដែលមានទីតាំងនៅសិង្ហបុរី ថៃ វៀតណាម កូរ៉េ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ម៉ាល់ឌីវ និងឡាវ ទោះបានស្នាក់នៅ ឬមិនបានស្នាក់នៅក្នុងសណ្ឋាគារ ក៏អាចទទួលបានការបញ្ចុះតម្លៃដែល។ សម្រាប់ព័ត៌មានលម្អិតអំពីសម្ព័ន្ធ IHG សូមមើលបន្ថែម ឬសាកសួរជាមួយសណ្ឋាគារដោយផ្ទាល់។ Restaurants and Bars ដែលដំណើរការដោយភាគីទីបីនៅក្នុងបរិវេណសណ្ឋាគារមិនត្រូវបានរាប់បញ្ចូល ក្នុងប្រ៉ម៉ូសិននេះទេ សូមមើលបន្ថែម ឬសាកសួរជាមួយសណ្ឋាគារដោយផ្ទាល់។ Restaurants and Bars ដែលចូលរួមនៅក្នុងប្រ៉ម៉ូសិននេះ អាចផ្លាស់ប្តូរដោយមាន ឬគ្មានការជូនដំណឹងជាមុន។
- សមាជិក IHG One Rewards; Club, Silver Elite, Gold Elite, Platinum Elite, Diamond Elite & InterContinental Ambassadors ដែលជាម្ចាស់ប័ណ្ណ Visa Card ក៏អាចទទួលបានការបញ្ចុះតម្លៃ 20% លើអាហារ ភេសជ្ជៈផងដែល ហើយក៏មានសិទ្ធិប្រើប្រាស់នៅ Restaurants and Bars ដែលចូលរួមក្នុងប្រ៉ម៉ូសិននេះ។ ប្រសិនបើមានការបញ្ចុះតម្លៃខ្ពស់ជាងនេះ សមាជិក IHG One Rewards ទាំងអស់ក៏មានសិទ្ធិទទួលបានការបញ្ចុះតម្លៃខ្ពស់នោះផងដែល។
- ការបញ្ចុះតម្លៃសម្រាប់សមាជិក IHG One Reward នេះអាចអនុវត្តបានសម្រាប់មនុស្សអតិបរមា 8 នាក់ (រួមទាំងសមាជិក IHG One Rewards) ដែលធ្វើការទទួលទាននិងធ្វើការទូរទាត់ក្នុងវិក្កយបត្រតែមួយ។ សមាជិកម្នាក់អាចទទួលបានការបញ្ចុះតម្លៃតែម្តងប៉ុណ្ណោះក្នុងមួយវិក្កយបត្រ។
- ការបញ្ចុះតម្លៃនេះមានសម្រាប់តែសមាជិក IHG One Rewards និងសម្រាប់អតិថិជនមានប័ណ្ណ VISA ប៉ុណ្ណោះ។ សមាជិកទាំងអស់ត្រូវមានវត្តមាន ហើយត្រូវធ្វើការទូរទាត់លើវិក្កយបត្រដោយផ្ទាល់។ សមាជិកត្រូវតែផ្ទៀងផ្ទាត់សមាជិកភាពរបស់ពួកគេជាមួយនឹងការបង្ហាញ Rewards membership app វីសាកាត ឬកាតនិម្មិតដែលមានសុពលភាព។ ការបញ្ចុះតម្លៃនិងត្រូវបានដំណើរការនៅពេលបង់វិក្កយបត្រ និងមិនត្រូវបានអនុវត្តតាមក្រោយ ឬតាមរយៈហាង ឬតំបន់ផ្សេងទៀតនៃសណ្ឋាគារនោះទេ។
- ការបញ្ចុះតម្លៃលើ Dining Privileges តម្រូវអោយធ្វើការកក់ទុកជាមុន។ ការបញ្ចុះតម្លៃលើការទទួលទានអាហារគឹបានគ្រប់ពេលទាំងអស់នៅក្នុងហាងដែលបានសហការ លើកលែងតែមានការបញ្ជាក់ផ្សេងទៀត។ កាលបរិច្ឆេទ និងរយៈពេលនៃការផ្តល់ជូនអាចអនុវត្ត និងប្រែប្រួលតាម ភោជនីយដ្ឋាន និងបារនីមួយៗ ប៉ុន្តែមិនត្រូវបានកំណត់ចំពោះឱកាសបុណ្យ និងថ្ងៃបុណ្យសាធារណៈទេ។ សាកសួរនៅសណ្ឋាគារដែលចូលរួមមុននឹងធ្វើការកក់ទុក។
- ការបញ្ចុះតម្លៃមិនរាប់បញ្ចូលភេសជ្ជៈមានជាតិអាល់កុល អាហារដែលរួមបញ្ចូលក្នុងតម្លែបន្ទប់ ម៉ឺនុយមុខម្ហូបតាមរដូវកាល អាហារក្នុងបន្ទប់ ពិធីជប់លៀង ការកក់ជាក្រុមកញ្ចប់ ពិធីជប់លៀង Minibar ក្នុងបន្ទប់ ឬបន្ទប់បរិភោគអាហារឯកជនណាមួយ លើកលែងតែមានការកំណត់ផ្សេងទៀត។ ចំពោះបារី ផ្កា អំណោយ និងវត្ថុមិនមែនអាហារ និងភេសជ្ជៈផ្សេងទៀតគឺមិនទទួលបានការការបញ្ចុះតម្លៃទេ។
- រាល់ការចំណាយអប្បបរមារបស់លោកអ្នក នឹងត្រូវបានជូនដំណឹងដោយ ភោជនីយដ្ឋាន និងបារ ដែលសហការ ដើម្បីឲ្យលោកអ្នក មានសិទ្ធិទទួលបានការបញ្ចុះតម្លៃ។
- ប្រាក់ពន្ធ ប្រាក់រង្វាន់ និងថ្លៃសេវាមិនត្រូវបានរាប់បញ្ចូលក្នុងការបញ្ចុះតម្លៃទេ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។
- ទឹកប្រាក់នៃការបញ្ចុះតម្លៃ ត្រូវតែផ្ទៀងផ្ទាត់ដោយសមាជិកនៅពេលបង់ប្រាក់ នឹងមិនត្រូវបានកែប្រែនៅពេលដែលការទូទាត់ត្រូវបានធ្វើឡើង។
- ការបញ្ចុះតម្លៃលើភោជនីយអាហារ មិនអាចអនុវត្តដោយភ្ជាប់ជាមួយការបញ្ចុះតម្លៃពី Membership Program សម្រាប់អត្ថប្រយោជន៍ផ្សេងៗ និងការប្រើប្រាស់ប័ណ្ណផ្សេងទៀតបានទេ លុះត្រាតែមានការបញ្ជាក់ផ្សេង។
- សម្រាប់ IHG One Rewards members ដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារ ការទទួលទានអាហារ និងភេសជ្ជៈក្នុងអំឡុងពេលស្នាក់នៅ ត្រូវតែតាមអត្រាបន្ទប់របស់ភ្ញៀវដែលជាសមាជិករបស់ IHG One Rewards ។ ការឲ្យពិន្ទុនឹងត្រូវបានអនុវត្តចំពោះការចំណាយលើការទទួលទានអាហារ បន្ទាប់ពីការបញ្ចុះតម្លៃហើយ ឬបន្ទាប់ពីកាត់ពន្ធ និងថ្លៃសេវាប្រសិនបើមាន។
- ការបញ្ចុះតម្លៃសម្រាប់ភោជនីយអាហារ អាចប្រើប្រាស់បានសម្រាប់អតិថិជនទាំងអស់ទោះមិនបានស្នាក់នៅក្នុងសណ្ឋាគារក៏ដោយ។ ប៉ុន្តែមិនអាចប្រើដោយភ្ជាប់ជាមួយសេវាកម្មផ្សព្វផ្សាយអាហារ និងភេសជ្ជៈណាមួយឡើយ។ ការបញ្ចុះតម្លៃមិនផ្តល់ជាសាច់ប្រាក់ ហើយមិនអាចលក់ ផ្លាស់ប្តូរ ឬបង្វិលសងវិញបានទេ។
- សមាជិក IHG One Rewards នឹងទទួលបាន 250 ពិន្ទុបន្ថែមក្នុងការចំណាយអប្បបរមា 25 ដុល្លារ។ ការបែងចែកពិន្ទុថេរ ហើយមិនប្រែប្រួលទៅតាមកម្រិតសមាជិកភាពទេ។
- ការចំណាយត្រូវបានគណនាជារូបិយប័ណ្ណក្នុងស្រុក និងគិតជាទឹកប្រាក់ស្មើនឹង 25 ដុល្លារអាមេរិក។ អត្រាប្តូររូបិយប័ណ្ណក្នុងស្រុកអាចប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ហើយស្ថិតក្រោមការសម្រេចចិត្តតែមួយគត់របស់ IHG® ដោយគ្មានការជូនដំណឹងជាមុន។
- ពិន្ទុនឹងត្រូវបានគណនាតែលើការចំណាយបន្ទាប់ពីការបញ្ចុះតម្លៃផ្សេងទៀតត្រូវបានអនុវត្ត ហើយនឹងត្រូវបានគណនាតែលើការចំណាយមុនពេលបង់ពន្ធប៉ុណ្ណោះ។
- ដើម្បីឲ្យមានលក្ខណៈគ្រប់គ្រាន់ សមាជិកគួរតែបង្កើតកាត IHG One Rewards ឬកាតនិម្មិត IHG One Rewards ពីកម្មវិធីទូរស័ព្ទ ហើយម្ចាស់ប័ណ្ណ VISA ត្រូវតែបង់ប្រាក់ជាមួយប័ណ្ណឥណទាន VISA ។ ពិន្ទុអាចទទួលបានដោយសមាជិកម្នាក់ប៉ុណ្ណោះក្នុងមួយវិក្កយបត្រ។
- ការចំណាយនេះមិនរាប់បញ្ចូលការទិញបារី ឬ shisha ទេ។
- IHG® រួមទាំង សណ្ឋាគារ, ភោជនីយដ្ឋាន និងបារដែលបានចូលរួម សូមរក្សាសិទ្ធិក្នុងការបញ្ឈប់ ឬផ្លាស់ប្តូរប្រ៉ម៉ូសិន ខាងលើនៅពេលណាក៏បាន។ ភោជនីយដ្ឋាន និងបារ ដែលចូលរួមទាំងអស់អាចផ្លាស់ប្តូរដោយមាន ឬគ្មានការជូនដំណឹងជាមុន។
- ក្នុងកម្រិតដែលអនុញ្ញាតដោយច្បាប់ជាធរមាន IHG® និងសណ្ឋាគារដែលចូលរួមទាំងអស់ រក្សាសិទ្ធិក្នុងការបកស្រាយអំពីការផ្តល់ជូនប្រ៉ម៉ូសិនទាំងនេះ។ IHG រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌទាំងនេះដោយមិនចាំបាច់ជូនដំណឹងជាមុន ហើយព័ត៌មានទាំងអស់គឺត្រឹមត្រូវ។ ករណីមានបណ្តឹងកើតឡើងក្នុងការផ្តល់ជូនប្តូរប្រ៉ម៉ូសិននេះ IHG ជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយ។
- សម្រាប់បញ្ញត្តិ និងលក្ខខណ្ឌនៃ IHG One Rewards ទាំងអស់ត្រូវបានអនុវត្ត។