ការផ្តល់ជូនដ៏អស្ចារ្យរហូតដល់ 30% សម្រាប់ការបញ្ជាទិញទំនិញតាមរយៈ Extrabux.com!

កម្មវិធីផ្តល់ជូន៖
ទទួលយកការផ្តល់ជូនដ៏សន្ធឹកសន្ធាប់ ពីការបញ្ចុះតម្លៃរហូតដល់ 30% ឥឡូវនេះ!
បញ្ចុះតម្លៃរហូតដល់ 30% លើទំនិញម៉ាកល្បីជាច្រើនមុខសម្រាប់ការបញ្ជាទិញតាមរយៈ Extrabux.com រាល់ពេលធ្វើការទូទាត់ជាមួយប័ណ្ណវីសាស៊ិនហាន។
អ្នកអាចស្វែងរកទំនិញជាច្រើនប្រភេទ៖
- - គ្រឿងសំអាង
- - អាហារ និង ភេសជ្ជៈ
- - កីឡា និងការកំសាន្ត
- - ទារក កុមារ និង ប្រដាប់ក្មេងលេង
- - សម្លៀកបំពាក់, គ្រឿងអលង្ការ កាបូប
- - កុំព្យូទ័រ និង គ្រឿងអេឡិចត្រូនិច
- - សុខភាព
- - ផ្ទះ និង សួនច្បារ….
Extrabux គឺជាគេហទំព័រប្រមូលផ្តុំទៅដោយការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសៗ ដែលកាន់តែមានភាពងាយស្រួលសម្រាប់ការបញ្ជាទិញទំនិញជាច្រើនមុខដើម្បីទទួលបានតម្លៃពិសេសពីហាងលក់ទំនិញដែលអ្នកពេញចិត្ត។
រយៈពេលផ្តល់ជូន៖
ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី 30 ខែតុលា ឆ្នាំ2023
បញ្ញត្តិ និង លក្ខខណ្ឌ៖
ផ្តល់ជូននេះសម្រាប់តែសមាជិក Extrabux ប៉ុណ្ណោះ។ អ្នកចូលរួមត្រូវបញ្ចូលលេខកាតដោយជោគជ័យក្នុងពេលសុពលនៃការផ្តល់ជូន។
ការផ្តល់ជូននេះសម្រាប់កាតវីសាធនាគារ ស៊ិនហាន ដែលមានសុពលភាព និងទូទាត់តាមរយៈប្រព័ន្ធវីសា (ការទូទាត់ជាមួយវីសាកាតដោយប្រើ Paypal មិនអាចចូលរួមបានទេ)
សូមស្វែងរកស្លាកសញ្ញា “Extrabux l Visa” ដែលបង្ហាញនៅតាមបណ្តាហាង សម្រាប់អ្នកដែលចូលរួមក្នុងការផ្តល់ជូននេះ។
Extrabux មិនអាចប្រើប្រាស់ ឬរក្សារទុកលេខវីសាកាតរបស់អ្នកទេ។ លេខវិសាកាតដែលអ្នកបានបញ្ចូលនឹងត្រូវដាក់កូដ និងផ្ញើរទៅកាន់ វីសា តាមរយៈទូរស័ព្ទដៃរបស់អ្នកដោយផ្ទាល់។ ភាពជោគជ័យនៃការចូលរួម អាស្រ័យលើការឆ្លើយតបពីវីសា។ នៅពេលការចុះឈ្មោះជោគជ័យ វីសានឹងផ្ញើរលេខកាត៤ខ្ទង់ចុងក្រោយសម្រាប់ធ្វើការផ្ទៀងផ្ទាត់ និងប្រើប្រាស់លើ Extrabux ។
ប្រសិនបើអ្នកចូលរួមក្នុងការផ្តល់ជូននេះ មានន័យថាអ្នកបានយល់ព្រមផ្តល់សិទ្ធអោយ វីសា និង Extrabux ដើម្បីផ្ទៀងផ្ទាត់ប្រតិបត្តិការលើកាតរបស់អ្នក។
សមាជិក Extrabux ត្រូវចុចលើ តំណ Extrabux Cashback ដែលភ្ជាប់ទៅកាន់ហាងដែលបានចូលរួមជាមួយការផ្តល់ជូន “Extrabux l Visa” ។ ធ្វើការបញ្ជាទិញតាមរយៈវីសាកាតដែលបានភ្ជាប់រួច ទឹកប្រាក់ត្រឡប់មកវិញនឹងផ្តល់ជូនទៅកាតនោះ។
Extrabux សមាជិក អាចចូលរួមបានចំនួន 3 វីសាកាត។ ទឹកប្រាក់ត្រឡប់មកវិញរបស់វីសាកាតនីមួយៗ នឹងគណនា រួចផ្តល់ជូនផ្សេងៗគ្នា។
ទឹកប្រាក់ត្រឡប់មកវិញទទួលបានទៅតាមកាតដែលបានចូលរួម និងអាចប្រើប្រាស់សម្រាប់ការទូទាត់ទំនិញផ្សេងៗ។
កំឡុងពេលនេះ ទឹកប្រាក់ត្រឡប់មកវិញអបប្បរមានៃវីសាកាត គឺ 10$។ ដែលនឹងផ្តល់ជូនកំឡុង 5ថ្ងៃនៃថ្ងៃធ្វើការ។
Extrabux, Visa និង ធនាគារស៊ិនហាន រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬបញ្ចប់ដោយពុំមានការជូនដំណឹងឡើយ។
សម្រាប់ព័ត៌មាន និងចម្ងល់អំពីប្រូម៉ូសិន សូមទាក់ទងទៅកាន់សេវាផ្តល់ព័ត៌មាន Booking.com ។